2025-06-08
គិត បុប្ផា
2025-06-08
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (Korea Association of Travel Agents-KATA) រួមគ្នាជម្រុញចំនួនទេសចរកម្ពុជា-កូរ៉េឱ្យក្លាយជាទីផ្សារនាំមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍របស់សមាគមនាំមុខគេមួយនៅកូរ៉េនេះ គឺជាកម្លាំងចលករជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជា ដល់ប្រជាជនកូរ៉េ ក៏ដូចជាវិនិយោគិនកូរ៉េ ដែលចាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ ឱ្យមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ថែម។
ក្នុងជំនួបរវាង ឯកឧត្តម ហួត ហាក់ និង លោក Lee Jin Seok ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) និងសហការី ដែលមានសមាជិកជិត ២,៣ម៉ឺននាក់ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ ភាគីទាំងពីរ បានឯកភាពសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងការរៀបចំទស្សនកិច្ចស្វែងយល់ (FAMTRIP) នាពេលខាងមុខ។
MoU និងទស្សនកិច្ចនេះ ធ្វើឡើងដើម្បីមកពិនិត្យដោយផ្ទាល់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការស្វែងយល់ច្បាស់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី