SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋលេខាធិការឧស្សាហកម្ម ស្នើឱ្យចៀសវាងទស្សនៈ «ប្រតិបត្តិករទឹកស្អាតឯកជន គ្រាន់ជាអ្នកធ្វើអាជីវកម្មស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន»


រដ្ឋលេខាធិការឧស្សាហកម្ម ស្នើឱ្យចៀសវាងទស្សនៈ «ប្រតិបត្តិករទឹកស្អាតឯកជន គ្រាន់ជាអ្នកធ្វើអាជីវកម្មស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន»
A+ A-

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចៀសវាងមានទស្សនៈថា៖ «ប្រតិបត្តិករទឹកស្អាតឯកជន គ្រាន់តែជាអ្នកធ្វើអាជីវកម្មស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន»។

ឯកឧត្តម អ៊ុំ សុថា បន្តបញ្ជាក់ដូច្នេះថា៖ «ត្រូវចាត់ទុកថា ប្រតិបត្តិករទឹកស្អាតឯកជន គឺកំពុងផ្តល់សេវាទឹកស្អាតជូនប្រជាជន ដែលជាប្រភេទសេវាសាធារណៈមួយ ក្នុងនាមរដ្ឋ ជំនួសរដ្ឋ និងជាកាតព្វកិច្ចរបស់រដ្ឋ ក្នុងខណៈដែលរដ្ឋយើងមិនទាន់អាចធ្វើបាននៅតាមទីកន្លែងមួយចំនួន»។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អង្គការ និងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាប ឯកឧត្តម អ៊ុំ សុថា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់គាំទ្រដល់វិស័យទឹកស្អាត និងបង្កលក្ខណៈដល់ប្រតិបត្តិករទាំងអស់ ទាំងរដ្ឋ និងឯកជន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្មបន្តលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ «ទឹក» ត្រូវបានរំកិលមកជាអាទិភាពលំដាប់ទី៣ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ រួមមាន៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាល កំពុងជំរុញឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលកំណត់ថា ពលរដ្ឋ ត្រូវមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០។

ខេត្តសៀមរាប មានក្រុមហ៊ុន និងអាជីវកម្មទឹកស្អាតឯកជនចំនួន ១០មូលដ្ឋាន កំពុងដំណើរការយ៉ាងរលូនដើម្បីជួយដល់សហគមន៍មូលដ្ឋាន។ កន្លងមក អាជ្ញាធរខេត្ត បានពិនិត្យមើលការផ្គត់ផ្គង់ទឹកស្អាតរបស់សហគមន៍ និងបានកំណត់សម្រេចលើគោលការណ៍ច្បាប់ក្នុងការផ្ទេរអាជីវកម្មទៅឱ្យឯកជនវិញ ចំពោះសហគមន៍ណា ដែលបំពេញកិច្ចការមិនបានរលូនល្អ។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ឯកឧត្តម ក៏បានដាក់ចេញនូវការរឹតបន្តឹងទៅលើប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតតាមសហគមន៍ ដោយសម្រេចថា ប្រសិនបើសហគមន៍ណាមួយមិនអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ទេ គឺត្រូវផ្ទេរអាជីវកម្មឱ្យទៅប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនវិញ ដែលនេះជាវិធានការមួយដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (SDG 6) ត្រឹមឆ្នាំ២០៣០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី