2025-10-01
ទូច សូរិយា
2025-10-01
ទូច សូរិយា
ភ្នំពេញ៖ ការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថល និងច្បាប់សហគ្រាសពាណិជ្ជកម្ម នឹងជំរុញការលើកកម្ពស់ការចុះបញ្ជីពាណិជ្ជកម្ម ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ដើម្បីជំរុញការចុះបញ្ជីពាណិជកម្ម នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថល និងច្បាប់សហគ្រាសពាណិជ្ជកម្ម» ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថលនេះ គឺជាការបង្កើតប្រព័ន្ធចុះបញ្ជីកែប្រែថ្មី ដោយបានតភ្ជាប់ជាមួយថ្នាល CamDX ដែលមានមុខងារសម្រាប់ចុះបញ្ជីកែប្រែចំនួន ១០មុខងារ។
មុខងារចំនួន ១០នេះ មានដូចជា៖ ១.ការស្នើសុំកែប្រែផ្លាស់ប្ដូរអាសយដ្ឋានរបស់ក្រុមហ៊ុន ឬសហគ្រាស, ២.ការស្នើសុំកែប្រែសកម្មភាពអាជីវកម្ម, ៣.ការកែប្រែលក្ខន្តិកៈក្រុមហ៊ុន, ៤.ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន, ៥.មុខងារការកែប្រែនាមករណ៍ក្រុមហ៊ុនសហគ្រាស, ៦.ការកែប្រែព័ត៌មានលម្អិតអភិបាល, ៧.ការកែប្រែព័ត៌មានលម្អិតម្ចាស់សហគ្រាស, ៨.ការកែប្រែព័ត៌មានលម្អិតម្ចាស់ភាគហ៊ុន, ៩.ការកែប្រែសមាសភាពអ្នកគ្រប់គ្រងសាខា ឬការិយាល័យតំណាងក្រុមហ៊ុនបរទេស។
ចំពោះ ១០. ការបញ្ឈប់អាជីវកម្មជាស្ថាពរសម្រាប់ការលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម ដោយអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារអេប៊ីអេ អេស៊ីលីដា កាណាឌីយ៉ា និងKHQR និងការធ្វើប្រតិភូកម្មជូនទៅបណ្តាខេត្តជាប់ព្រំដែនចំនួន ១៦ ខេត្ត មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (CO Form D) ដើម្បីសម្រួលដល់សកម្មភាពធុរកិច្ច និងការនាំចេញកសិផល។
ឯកឧត្តម វ៉េង សុធី បានបញ្ជាក់អំពីច្បាប់ស្តីពីវិសោធនកម្មស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលបានដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ២០២២ ដោយច្បាប់នេះមានគោលបំណងកំណត់ទម្រង់នៃសហគ្រាសពាណិជ្ជកម្មដែលជាសហគ្រាសឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនមូលធន ដែលធ្វើពាណិជ្ជកម្មនៅកម្ពុជា ក្នុងនោះក្រុមហ៊ុនសហកម្មសិទ្ធិមានក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ចំណែកក្រុមហ៊ុនមូលធនមានក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី