2025-07-26
ឃី ភារៈ
2025-07-26
ឃី ភារៈ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា បន្ទាប់ពីភាគីថៃ ដាក់ «ខេត្តត្រាត ចន្ទបុរី» ដែលមានព្រំប្រទល់ជាប់នឹងខេត្តកោះកុង ខេត្តពោធិ៍សាត់ របស់កម្ពុជាក្រោមច្បាប់អាជ្ញាសឹក ហើយថៃបានចាប់ផ្ដើមពង្រាយទ័ព សព្វាវុធ និងតំបន់តាមព្រំដែននៃខេត្តបន្ទាយមានជ័យ តាមផែនការដែលបានត្រៀម «ប្រតិបត្តិការយោធា ចក្រពង្ស ភូវនាថ»។ ការត្រៀមកងទ័ពទាំងនេះបង្ហាញឱ្យឃើញថា ថៃមានបំណងពង្រីកការវាយប្រហារមកលើកម្ពុជាកាន់តែកម្រោល និងរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាកាន់តែខ្លាំងឡើងៗ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្គត់ធ្ងន់ថា ភាគីថៃកាន់តែគឃ្លើនដោយដាក់ពង្រាយកងទ័ពវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំង ដោយមិនបានចាត់វិធានការបន្ធូរបន្ថយភាពតានតឹងជម្លោះណាមួយឡើយ។
លោកជំទាវអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការឈ្លានពានរបស់ថៃបានពង្រីករាលដាលដល់ខេត្តផ្សេងរបស់កម្ពុជា ចាប់ផ្ដើមតាំងពីវេលាម៉ោង ៥:០២ នាទី ដោយភាគីថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើទីតាំងជាច្រើននៅក្នុងភូមិសាសន៍ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយឡែកនៅភូមិភាគទី៤ ថៃបានបើកការវាយប្រហារទៅកាន់៣កន្លែង មានតំបន់ចុងតាថាវ ជាំតែ និងវាលឥន្ទ្រីយ៍ នៅវេលាម៉ោង៥ ព្រឹកដូចគ្នា នៅថ្ងៃទី២៦ ខែកក្កដា នេះ៕
#SMENews
#ThailandStartedTheWar
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី