2025-10-01
គិត បុប្ផា
2025-10-01
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ «វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥» អមក្នុង «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ដើម្បីផ្តល់ឱកាសដល់ក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា ពិភាក្សាគោលនយោបាយពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ។
ក្នុងវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនេះ ក៏នឹងមានកិច្ចពិភាក្សាជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោកផងដែរ។
ចំពោះគ្រឹះស្ថានអប់រំ សង្គមស៊ីវិល ក្រុមហ៊ុន និងសហគមន៍បច្ចេកវិទ្យា ដែលមានបំណងចូលរួមក្នុងដំណើរការរៀបចំ «វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥» អាចចុះឈ្មោះចូលរួមតាមរយៈ QR Code ត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។ ចំពោះកម្មវិធីនេះ សាធារណជន អាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់គេហទំព័រ www.cambodiaigf.kh ឬទាក់ទងតាមទូរសព្ទលេខ ០៨១ ៣៤៩ ៦៦១ ឬអ៊ីម៉ែល [email protected] ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី