2025-06-19
ឃី ភារៈ
2025-06-19
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំ «ទិវាយោគៈអន្តរជាតិ លើកទី១១» នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍សុខុមាលភាព (Wellness Tourism) ការធ្វើលំហាត់ប្រាណសមាធិ ទាំងផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចលនាសរសៃឈាម សម្រាប់សុខុមាលភាពរាងកាយ ដែលនឹងរួមចំណែកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សំខាន់ៗ ក៏ដូចជាវប្បធម៌ដ៏ល្អឯករបស់កម្ពុជា ទៅកាន់ទេសចរជាតិ និងអន្តរជាតិ។
ក្រោមការសហការរៀបចំរវាងក្រសួងទេសចរណ៍ ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា «ទិវាយោគៈអន្តរជាតិ លើកទី១១» នេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលឆ្នាំ២០២៥ ត្រូវបានបន្តជា «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា» ដើម្បីជំរុញផ្សព្វផ្សាយពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង(Green Season)។ ទិវាយោគៈអន្តរជាតិ លើកទី១១ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមិថុនា ក្នុងបរិវេណមុខព្រះលានជល់ដំរី ខេត្តសៀមរាប នឹងនៅថ្ងៃទី២១ ខែមិថុនា នាបរិវេណសួនច្បារមុខ វត្តបទុមវតី រាជធានីភ្នំពេញ វេលាម៉ោង០៦:៣០នាទីព្រឹកដូចគ្នា។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមធ្វើលំហាត់កាយសុខភាពក្នុងព្រឹត្តិការណ៍ខាងលើឱ្យបានច្រើនកុះករ និងដោយសេរី។ ចំពោះ ព័ត៌មានបន្ថែម ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទាក់ទងទៅកាន់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ក្រៅប្រទេស នៃក្រសួងទេសចរណ៍ តាមរយៈទូរសព្ទលេខ៖ ០៩៦ ២៦៥ ៥៥៥៥ និង ០៨៩ ៥៤៤ ៩៦៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី