SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈប្រតិភូក្រុមហ៊ុនបារាំង ចុះទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ


គណៈប្រតិភូក្រុមហ៊ុនបារាំង ចុះទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនបារាំង មានលោកឯកអគ្គរដ្ឋទូតបារាំង សហព័ន្ធនិយោជកបារំាងអន្តរជាតិ Business France និងប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង បានធ្វើទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ។

ស្ថានទូតបារាំង រីករាយចំពោះការចូលរួមរបស់ក្រុមហ៊ុនបារាំង ឬក្រុមហ៊ុនបារាំងកម្ពុជា ក្នុងព្រលានយន្តហោះដ៏ស្រស់ស្អាតនេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវភាពដៃគូដ៏ស្អិតល្មួតរវាងបារាំង និងកម្ពុជា ដូចជា៖ ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា បុត្រសម្ព័ន្ធក្រុមហ៊ុន filiale de Vinci Airports ដែលបន្តកិច្ចខិតខំប្រឹងប្រែងរយៈពេល ៣០ឆ្នាំនៅកម្ពុជា ហើយប្រើប្រាស់ជំនាញរបស់ខ្លួនសម្រាប់ដំណើរការព្រលានយន្តហោះថ្មី។

ក្រុមហ៊ុន LBL Construction រួមចំណែកក្នុងការសាងសង់ពិដានព្រលានយន្តហោះ ដោយប្រើប្រាស់អាលុយមីញ៉ូម និងរក្សាបានពន្លឺធម្មជាតិ ដែលជាស្នាដៃបច្ចេកទេសដ៏ពិតប្រាកដ, ក្រុមហ៊ុន Lagardère Travel Retail គ្រប់គ្រងហាងទំនិញនានាដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកធ្វើដំណើរ, ក្រុមហ៊ុន Newrest Cambodia ដែលគ្រប់គ្រងអាហារដ្ឋានដើម្បីលើកកម្ពស់បទពិសោធរបស់ធ្វើដំណើរ និងឱសថស្ថាន Ucare Pharmacy ដែលទើបបើកហាងថ្មីរបស់ខ្លួននៅព្រលានយន្តហោះ និងពង្រឹងការផ្តល់សេវា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី