2025-09-07
គិត បុប្ផា
2025-09-07
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា-វៀតណាម ឯកភាពសហការរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញ និងប្រកួតប្រជែង ដើម្បីអាចបំពេញតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយតម្លៃបន្ថែម បៃតង វៃឆ្លាត និរន្តភាព និងបរិយាប័ន្ន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សារវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម Nguyễn Văn Hùng រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ភាគីទាំងពីរ ក៏បានព្រមព្រៀងស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាល ដើម្បីរៀបចំកែសម្រួល និងចុះអនុស្សរណៈនៃការយោគយល់គ្នាថ្មី ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំ។ ភាគីទាំងពីរ ឯកភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងប្រពៃណីទំនៀមទំលាប់ កត្តាសុខសុវត្ថិភាព និងការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់ភ្ញៀវទេសចរពីម្ចាស់ស្រុក និងគោលដៅទេសចរណ៍ធម្មជាតិចម្រុះប្លែកៗ និងគួរឱ្យចង់ទស្សនារបស់ប្រទេសទាំងពីរ។
ឯកឧត្តម ហួត ហាក់ ពិនិត្យ និង ឯកឧត្តម Nguyễn Văn Hùng ក៏បានវាយតម្លៃពីលទ្ធផល នៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមក និងលើកទិសដៅការងារថ្មីបន្តទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ស្របស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំកំពូលគ្រប់ជំនាន់នៃប្រទេសទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី