2025-12-04
គិត បុប្ផា
2025-12-04
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យថ្មីនៃពាណិជ្ជកម្ម ពិសេសគឺបង្កើនល្បឿន និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងប្រទេស ព្រមទាំងតភ្ជាប់ទីផ្សារក្នុងស្រុកបន្ថែម។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងសាលសន្និបាត ភីអេច ហ្គ្រែនហល (PH Grand Hall) បុរីប៉េងហួតបឹងស្នោរ បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្តរជាតិ។
ព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ តាំងបង្ហាញផលិតផល និងសេវាកម្មសក្តានុពលនានារបស់កម្ពុជា សំដៅបង្កើនការតភ្ជាប់ទីផ្សារក្នុងស្រុក និងបង្កើតឱកាសក្នុងការផ្គូផ្គងធុរកិច្ចជាតិ និងអន្តរជាតិ ក៏ដូចជាប្រើប្រាស់ជាវេទិកាសម្រាប់ផ្សព្វផ្សាយអំពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
ការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មគុណភាពក្នុងព្រឹត្តិការណ៍នេះ គឺជាការផ្តល់ជម្រើសបន្ថែមដល់អ្នកប្រើប្រាស់។ មួយផ្នែកទៀត ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨នេះ នឹងអាចជួយឱ្យធុរជន ក៏ដូចជាវិនិយោគិនអន្តរជាតិ ជ្រាបបានកាន់តែច្បាស់អំពីសក្តានុពលកម្ពុជា និងកញ្ចប់លើកទឹកចិត្តជាអាទិភាពនានា ដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការវិនិយោគ ដើម្បីបានជាមូលដ្ឋានក្នុងការសម្រេចចិត្តដាក់ទុនវិនិយោគ ឬចាប់ដៃគូធុរកិច្ចក្នុងការនាំយកផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី