SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ និងរដ្ឋបាលស្រុកហុងឆុន របស់កូរ៉េ ចុះ MOU ជ្រើសរើសពលកររដូវកាល ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា


ក្រសួងការងារ និងរដ្ឋបាលស្រុកហុងឆុន របស់កូរ៉េ ចុះ MOU ជ្រើសរើសពលកររដូវកាល ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអភិបាលស្រុកហុងឆុន ខេត្តកាំងវ៉ុនដូ នៃប្រទេសកូរ៉េ ស្តីពីកម្មវិធីពលកររដូវកាលបរទេស ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅប្រទេសកូរ៉េ។

ក្នុងពិធីចុះ MOU កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានអរគុណដល់ លោក ស៊ីន យ៉ុងជេ អភិបាលស្រុកហុងឆុន ចំពោះការទទួលយកពលករពីកម្ពុជា និងស្នើឱ្យរដ្ឋបាលស្រុកហុងឆុនទទួលយកពលករកម្ពុជាឱ្យបានច្រើននាពេលខាងមុខ ក្នុងនោះឯកឧត្តម ហេង សួរ បានលើកឡើងពីសក្តានុពលរបស់ពលករកម្ពុជា ដែលតែងតែទទួលបានការកោតសរសើរពីប្រទេសទទួល ពិសេសពលករកម្ពុជាមានភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងធ្វើការងារ។

ជាមួយគ្នានេះ លោក ស៊ីន យ៉ុងជេ បានលើកឡើងថា ស្រុកហុងឆុន មានតម្រូវការកម្លាំងពលកម្មដែលជាពលកររដូវកាលបរទេសជាង ១ ៥០០នាក់ ជារៀងរាល់ឆ្នាំ និងបានអរគុណ ចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ សម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួង។ ឯកឧត្តម ហេង សួរ បានបន្ថែមថា កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្រុកហុងឆុន លើការជ្រើសរើសពលករប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់ស្រុកហុងឆុន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី