SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន Smart Axiata ផ្តល់មូលនិធិ ១លានដុល្លារ បំពាក់សូឡា និងប្រព័ន្ធអ៊ីនធឺណិតតាមសាលារៀននៅតំបន់ព្រំដែន


ក្រុមហ៊ុន Smart Axiata ផ្តល់មូលនិធិ ១លានដុល្លារ បំពាក់សូឡា និងប្រព័ន្ធអ៊ីនធឺណិតតាមសាលារៀននៅតំបន់ព្រំដែន
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ចង់សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំបន្ទប់រៀន បំពាក់សង្ហារិម ពិនិត្យលទ្ធភាពជួយអណ្តូងទឹក បំពាក់សូឡា ប្រព័ន្ធអ៊ីនធឺណិត និងសាងសង់អគារសិក្សាថ្មីៗ បង្គន់អនាម័យ ធុងស្តុកទឹក ទីចាត់ការ និងបណ្ណាល័យ នៅសាលារៀនតាមតំបន់ព្រំដែនដែលបានរងផលប៉ះពាល់ខ្លាំង ដោយជម្លោះព្រំដែនជាមួយថៃ តាមរយៈគម្រោងមូលនិធិ ១លានដុល្លារ។

ក្នុងកិច្ចពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Smart Axiata ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា គាំទ្រចំពោះយុទ្ធនាការ «Smart Scholar Pack» ដែលគាំទ្រដល់សិស្សនិទ្ទេស «A» ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់សិស្សឆ្នើម សំដៅជួយលើកកម្ពស់គុណភាពនៃការសិក្សាស្រាវជ្រាវ ពិសេសការសិក្សាតាមអនឡាញ និងការត្រៀមខ្លួនសម្រាប់ថ្នាក់ឧត្តមសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអរគុណដល់ក្រុមហ៊ុន Smart Axiata និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈគម្រោងធំៗជាច្រើនកន្លងមក ដូចជា Digital Literacy Workshop , Smart Startup entrepreneur Learning Platform (Start Start ULP), Child online protection video (2024-2025) , Digital literacy Guidebook , Information literacy program 2025 និងគម្រោងជាច្រើនទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី