2025-08-26
ទូច សូរិយា
2025-08-26
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd របស់អូស្ត្រាលី មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបពិសារអាហារពេលព្រឹកជាមួយ លោក Morgan Hart, ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី និងនូវែលហ្សេឡង់ និង ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជា និងលើកបង្ហាញដល់ដៃគូវិនិយោគិនអំពីសក្តានុពលផ្សេងទៀតរបស់កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០។
នាយកគ្រប់គ្រងក្រុមហ៊ុន Renaissance Minerals បានអរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងទទួលអនុសាសន៍អំពីការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី