2025-08-25
ទូច សូរិយា
2025-08-25
ទូច សូរិយា
ភ្នំពេញ៖ សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានពិភាក្សាស្វែងរកឱកាសទីផ្សារ និងជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារប្រទេសវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនងធុរកិច្ច និងកិច្ចសហប្រតិបត្តិការ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសហព័ន្ធដំឡូងមីកម្ពុជា ទៅបំពេញបេសកកម្មនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីផ្គូផ្គង និងពិភាក្សាអំពីការជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពីសក្តានុពលវិស័យដំឡូងមី នៃប្រទេសកម្ពុជា-វៀតណាម និងកម្មវិធីជំនួបពាណិជ្ជកម្មផងដែរ ក្នុងនោះគណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចរោងចក្រផលិត និងតម្លើងម៉ាស៊ីនកែច្នៃដំឡូងមី សម្ងួតដំឡូងមី និងពោត ដើម្បីពិនិត្យមើលម៉ាស៊ីនដែលអាចកែច្នៃដំឡូមីឱ្យមានស្តង់ដាខ្ពស់អាចនាំចេញបានផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី