2025-08-14
ឃី ភារៈ
2025-08-14
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃប្រទេសចិន អំពីមធ្យោបាយក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ អោយកាន់តែស៊ីជម្រៅថែមទៀត។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ។
ក្នុងឱកាស នៃជំនួបនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសទាំងពីរបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ និងកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព ដោយធ្វើការរួមគ្នា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ នេះបើយោងតាម ក្រសួងការបរទេស កម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី