2025-08-10
ទូច សូរិយា
2025-08-10
ទូច សូរិយា
ភ្នំពេញ៖ រោងម៉ាស៊ីនដៃគូធំៗចំនួន១១ ក្នុងខេត្តបាត់ដំបង សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្ត ចូលរួមអនុវត្តការងារដោះស្រាយថ្លៃស្រូវរួមគ្នា កសាងទំនុកចិត្ត និងជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលបានតម្លៃសមរម្យ ទទួលយកបានទាំងប្រជាកសិករនិងរោងម៉ាស៊ីន ដើម្បីជំរុញទីផ្សារស្រូវស្រង៉ែឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយរោងម៉ាស៊ីនដៃគូធំៗចំនួន១១ នៅក្នុងខេត្តបាត់ដំបង និងរដ្ឋបាលខេត្ត ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ សម្រាប់ថ្លៃស្រូវស្រង៉ែក្នុងរដូវកាលប្រមូលផលនេះ។ ជាលទ្ធផល កិច្ចប្រជុំបានឯកភាពគ្នាថារោងម៉ាស៊ីនទាំងនោះ នឹងចូលរួមជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យមួុយ ដែលអាចទទួលយកបានទាំងសម្រាប់កសិករនិងរោងម៉ាស៊ីន។
គួរបញ្ជាក់ថា មួយរយៈកាលចុងក្រោយនេះ ថ្លៃអង្ករសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងគំហុកពី ៤៥០ដុល្លារ/តោន មកត្រឹមរង្វង់ ៣៨០ដុល្លារ/តោនតែប៉ុណ្ណោះ។ ស្ថានភាពបែបនេះ ចាប់បង្ខំឱ្យរោងម៉ាស៊ីនភាគច្រើនកាត់បន្ថយការទិញចូលស្រូវកិនក្នុងតម្លៃខ្ពស់ដើម្បីជៀសវាងការខាតបង់ ដែលបានដាក់សម្ពាធបន្តទៅលើការប្រមូលទិញស្រូវសើមនៅតាមទីវាលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី