2025-09-19
គិត បុប្ផា
2025-09-19
គិត បុប្ផា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាគេចផុតពីបញ្ហាធ្លាក់ថ្លៃស្រូវដោយសារមានកិច្ចសន្យាថ្លៃទុកជាមុន, កាត់បន្ថយថ្លៃដើមលើជីថ្នាំ និងទទួលបានដើមទុនយកទៅប្រើប្រាស់ក្នុងអត្រាការប្រាក់ទាបពេញមួយរដូវ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ថា បើមិនមានអ្វីប្រែប្រួលទេ សហគមន៍នេះ អាចនឹងមានសមាជិកថ្មីៗកើនឡើងរហូតដល់ទៅទ្វេរដងនៅក្នុងរដូវកាលថ្មីខាងមុខនេះ ដែលបង្ហាញឱ្យឃើញភាពជោគជ័យ និងវឌ្ឍនភាពជាវិជ្ជមាននៃកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី