2025-08-09
ទូច សូរិយា
2025-08-09
ទូច សូរិយា
ភ្នំពេញ៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំតួកគីយ៉េ បានលើកឡើងថា វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាណាតូលីភាគខាងកើត (Eastern Anatolian Economic Cooperation Forum) នឹងធ្វើឱ្យអ្នកវិនិយោគ និងពាណិជ្ជករកម្ពុជា-តួកគីយ៉េ អាចភ្ជាប់ទំនាក់ទំនងនិងសិក្សាលទ្ធភាពក្នុងការពាណិជ្ជកម្មជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក កែវ ប៊ុនថេង បានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងអ្នកវិនិយោគនិងពាណិជ្ជករក្នុងវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម សុខាភិបាល ទេសចរណ៍ ការកែច្នៃម្ហូបអាហារនិងការវេចខ្ចប់ រួមនឹងវិស័យផ្សេងៗមួយចំនួនទៀត ក្នុងគោលដៅចែករំលែកព័ត៌មានលម្អិតបន្ថែមអំពីសក្តានុពលក្នុងវិស័យនីមួយៗ និងផ្តល់ជូននូវព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុននិងសហគ្រាសរបស់កម្ពុជា។
លើសពីនេះ អនុព័ន្ធពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងពីឱកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា វិស័យវិនិយោគអាទិភាព ការលើកទឹកចិត្តនិងការការពារវិនិយោគិន ក៏ដូចជាការវិវត្តន៍ថ្មីៗនៃច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី