2025-08-09
ឃី ភារៈ
2025-08-09
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បញ្ជាក់ថា ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់តែ «បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ» តែប៉ុណ្ណោះ ដោយមកដល់ពេលនេះមិនទាន់បានទទួលការណែនាំបន្ថែមថា ទំនិញផ្សេងៗក្រៅពីទំនិញហាមឃាត់ខាងលើ ត្រូវហាមមិនឱ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលបានធម្មតា។
ក្នុងកិច្ចប្រជុំ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជា ជូនដល់បណ្តាអាជីវករនិងពាណិជ្ជករ ធុរជន និងសាធារណជន ដោយក្នុងនោះរួមមាន៖ បន្លែ ផ្លែឈើ ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ ដែលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈមាន៥ ប្រភេទដូចជា ប្រេងសាំង ,ប្រេងម៉ាស៊ូត ,ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ ,ប្រេងសាំងយន្តហោះ ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម គូសបញ្ជាក់ថាសម្រាប់មុខទំនិញផ្សេងៗទៀត ក្រៅពីមុខទំនិញហាមឃាត់ខាងលើ គឺមិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលនោះទេ ។ អាជីវករនិងពាណិជ្ជករ នៅបន្តនាំចូលកម្ពុជាបានជាធម្មតា ដោយបំពេញបែបបទនិងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន ។
ឯកឧត្តមបណ្ឌិតបញ្ជាក់បន្តថា ចំពោះតម្រាយផ្លូវនិងមធ្យោបាយដឹកជញ្ជូនទំនិញ នាំចូលមកកម្ពុជា អាជីវករនិងពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ។ ប្រភពពី៖ក្រសួងព័ត៌មាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី