2026-01-08
ទូច សូរិយា
2026-01-08
ទូច សូរិយា
ភ្នំពេញ៖ ចិន គឺជាប្រទេសឈរលើលេខរៀងទី១ ដែលជាដៃគូពាណិជ្ជកម្មដ៌សំខាន់របស់កម្ពុជា ក្នុងឆ្នាំ២០២៥ ដោយមានទំហំពាណិជ្ជកម្មចំនួន ១៩,៧៣ ពាន់លានដុល្លារ។ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៥ នេះ កម្ពុជា សម្រេចបានការនាំទំនិញចូលបាន ៣៣,៩៦ពាន់លានដុល្លារ ដែលមានការកើនឡើងចំនួន១៨% បើធៀបតាមរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ និងការនាំទំនិញចេញសម្រេចបានទំហំ ៣១,២៨ពាន់លានដុល្លារ កើនឡើងបាន ១៧%។
ចំពោះ ដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជាបន្ទាប់ពីចិន គឺប្រទេសក្នុុងតំបន់អាស៊ាន កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ១៦,៣៧ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក មានទំហំ ១៣,១៥ពាន់លានដុល្លារ, សហភាពអឺរ៉ុប សម្រេចបាន ៥,៨៧ពាន់លានដុល្លារ, ជប៉ុន សម្រេចបាន ២,៥៣ពាន់លានដុល្លារ, កាណាដា មានចំនួន ១,៣៣ពាន់លានដុល្លារ និងមានប្រទេសផ្សេងៗទៀត។
ចំណែក ទំនិញ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានដូចជា៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារធ្វើដំណើរ និងកាបូប, អង្ករ, សំបកកង់រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រៀងអេឡិចត្រូនិក និងភាគបំណែក, ដំឡូងមី, កង់, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី