2025-08-09
គិត បុប្ផា
2025-08-09
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ក៏បានរាល់បទល្មើសនេសាទ នៅក្នុងរដូវត្រីពង ដែលចាប់ផ្ដើមធ្វើការហាមឃាត់ពីខែសីហា ដល់ខែតុលាខាងមុខ។ អភិបាលខេត្តតាកែវ លើកឡើងបែបនេះក្នុងពិធីលែងកូនត្រីចម្រុះ និងបង្កង ចូលដងស្ទឹងអង្គរបូរី។
ឯកឧត្ដមអភិបាលខេត្ដតាកែវ ក៏បានណែនាំដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចូលរួមការពារកូនបង្កង និងកូនត្រី ដែលលែងក្នុងឱកាសនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើងសម្រាប់ កូនចៅយើង ជំនាន់ក្រោយៗទៀត។ ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង ក៏បានជំរុញដល់មន្ទីរជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងអង្គការដៃគូអភិវឌ្ឍន៍នានា ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតបន្ថែមទៀត ចំពោះការទប់ស្កាត់បង្ក្រាប បទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដូចជា ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ថ្មស្អុយគ្រឿងផ្ទុះ ជាពិសេសការចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង។
ទន្ទឹមនឹងនេះ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា ខេត្តតាកែវ មានសហគមន៍នេសាទ ចំនួន ១៩កន្លែង និងស្រះជម្រកត្រី ចំនួន ៤៨កន្លែង។ ផលនេសាទសរុប ១១៩២៩តោន (បង្កង ២៤តោន ក្នុងនោះបង្កងធម្មជាតិ ១៤តោន និងវារីវប្បកម្ម ១០តោន)។ កសិដ្ឋានផលិតកូនត្រីពូជចំនួន ២៣កន្លែង (ផលិត និងបំប៉នកូនត្រីចំនួន ១៤,០៣៥,០០០កូន បង្កងដៃវែង និងបង្កង អូស្រ្តាលីចំនួន ៨៥០,០០០កូន និងកង្កែប ៣២៣,០០០កូន) និងស្រះត្រី មានចំនួន ៧៥០០ស្រះ (ចិញ្ចឹមបង្កង ២០ស្រះ)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី