SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជាបេ្តជ្ញានូវ ភាពស្មោះត្រង់ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីជាមួយភាគីថៃ ដើម្បីលើកកកម្ពស់សន្តិភាព សិ្ថរភាព និងប្រក្រតីភាពឡើងវិញ


កម្ពុជាបេ្តជ្ញានូវ ភាពស្មោះត្រង់ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីជាមួយភាគីថៃ ដើម្បីលើកកកម្ពស់សន្តិភាព សិ្ថរភាព និងប្រក្រតីភាពឡើងវិញ
A+ A-

ភ្នំពេញ៖ កម្ពុជាការប្តេជ្ញា ក្នុងការធ្វើការប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងចិន ជាដើម ដើម្បីធានាថាការអនុវត្តន៍បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ ជាមួយនឹងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ 

នេះគឺជាការលើកឡើងរបស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក​ បានគូសបញ្ជាក់បន្ថែមថា ចាប់តំាងពីការចូលជាធរមាននៃបទឈប់បាញ់ថ្ងៃទី២៨ កក្កដា មកយើងសង្កេតឃើញថា មានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរដូចជាកិច្ចប្រជុំវិសាមញ្ញ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញ(RBC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា សង្កត់ធ្ងន់ថា វាមានភាពចាំបាច់ណាស់ដែលភាគីទាំងពីរត្រូវតែកសាងលើការវិវត្តជាវិជ្ជមានទាំងនេះដើម្បីលើកកម្ពស់សន្តិភាព សិ្ថរភាព ជាពិសេសនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទំាងពីរលើគ្រប់វិស័យសម្រាប់ប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី