SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន E-GetS លើកស្ទួយ «ផលិតផលខ្មែរ» តាមរយៈការដាក់លក់លើថ្នាលអតិថិជន E-GetS


ក្រុមហ៊ុន E-GetS លើកស្ទួយ «ផលិតផលខ្មែរ» តាមរយៈការដាក់លក់លើថ្នាលអតិថិជន E-GetS
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន E-GetS ចាប់ផ្តើមកម្មវិធីមួយ ដែលមានឈ្មោះថា «គម្រោងគាំទ្រផលិតផលខ្មែរ» ដើម្បីដាក់ផលិតផលខ្មែរ លើថ្នាលអតិថិជនរបស់ E-GetS ក្នុងគោលបំណងបង្កើនការចូលចិត្ត និងទាក់ទាញអតិថិជនឱ្យគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន។

ក្នុង «គម្រោងគាំទ្រផលិតផលខ្មែរ» នេះផងដែរ ក្រុមហ៊ុន E-GetS បានអំពាវនាវឱ្យម្ចាស់អាជីវកម្មក្នុងស្រុកទាំងអស់ ដែលមិនមែនអាជីវកម្មអាហារដ្ឋានចូលរួមជាមួយ ដើម្បីរីកចម្រើនអាជីវកម្មលើប្រព័ន្ធអនឡាញ។ ចំពោះម្ចាស់អាជីវកម្ម ដែលអាចចូលរួមក្នុងគម្រោងនេះ ត្រូវតែជាអាជីវកម្មផលិតផលអាហារ, ផលិតផលក្នុងតំបន់, ផលិតផលកសិកម្ម និងសត្វចិញ្ចឹម និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ (ក្រៅពីអាជីវកម្មអាហារដ្ឋាន)។

សហគ្រិន ដែលចូលរួមក្នុងគម្រោងនេះ នឹងទទួលបានអត្ថប្រយោជន៍ពិសេស ដូចជាមិនគិតកម្រៃជើងសារក្នុងរយៈពេល ២ខែដំបូង ដោយម្ចាស់អាជីវកម្ម នឹងមិនត្រូវបានគិតកម្រៃជើងសារពី E-GetS ឡើយ និងផលិតផលរបស់អ្នកចូលរួម នឹងត្រូវបានដាក់នៅក្នុងផ្នែក «ផលិតផលខ្មែរ» លើថ្នាលអតិថិជនរបស់យើងខ្ញុំ E-GetS។

សហគ្រិន ដែលមានបំណងចូលរួមក្នុងគម្រោងខាងលើនេះ អាចផ្ញើព័ត៌មានហាង និងព័ត៌មានផលិតផលទៅកាន់ [email protected] បន្ទាប់មកក្រុមហ៊ុន នឹងទាក់ទងទៅឆាប់ៗបន្ទាប់ពីទទួលបានព័ត៌មានចុះឈ្មោះ។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងមកលេខ ០៩៦ ៨១៤ ០៨០៨ និង ០៦៩ ៦១១ ០១០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី