2025-08-04
គិត បុប្ផា
2025-08-04
គិត បុប្ផា
ភ្នំពេញ៖ គ្រាប់បែក MK-84 ដែលសៀមទម្លាក់មកលើភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អាចជាគ្រាប់បែកសៀម ទិញពីក្រុមហ៊ុន IMI (Israel Military Industries) របស់អ៊ីស្រាអ៊ែល ដែលជាប្រទេសបានទទួលសិទ្ធផលិត និងលក់គ្រាប់បែកត្រកូល MK។ នេះបើតាមការលើកឡើងរបស់ លោក Len Austin ប្រធានអង្គការ Golden West ប្រចាំកម្ពុជា និងជាអតីតកងទ័ពម៉ារីនសហរដ្ឋអាម៉េរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ លើកឡើងដូច្នេះថា៖ «គ្រាប់បែក MK-84 នេះ ផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះ វាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់ក្នុងសម័យសង្គ្រាម ឆ្នាំ១៩៧០-១៩៧៣ ឡើយ។ ខ្ញុំ មានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ»។
សូមជម្រាបថា ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) ចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែកខាងលើជាលម្អិត និងបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះ មានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី