2025-07-21
ឃី ភារៈ
2025-07-21
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្លែងថាមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ ជាកាតាលីករក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានល្បឿនលឿនឆ្ពោះទៅមុខថែមទៀត តាមរយៈការចូលរួមរបស់យុវជនជំនាន់ក្រោយ សិស្ស-និស្សិត ដែលស្រឡាញ់ចូលចិត្តបច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងការអញ្ជើញជាអធិបតីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ” នៅ Factory Phnom Penh នាំអនាគតបច្ចេកវិទ្យាឌីជីថលនៃពិភពលោកមកបង្ហាញដល់ សាធារណជន ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ លើកឡើងថា មហោស្រពរយៈពេល២ថ្ងៃពេញចាប់ពីថ្ងៃទី១៩-២០ ខែកក្កដា នេះគឺការផ្តោតលើការរៀនដោយផ្ទាល់ ការអនុវត្តជាក់ស្ដែង និងឱកាសបង្កើតបណ្តាញទំនាក់ទំនង ហើយក៏ជាការប្រមូលផ្តុំសិស្ស និស្សិត សហគ្រិនវ័យក្មេង អ្នកជំនាញដែលមានបទពិសោធ និងវិនិយោគិន ដើម្បីចែករំលែកគំនិតច្នៃប្រឌិតថ្មី នវានុវត្តន៍។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថាមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ បានចែករំលែកចំណេះជំនាញលើបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាឌីជីថលឈានមុខ រួមមាន បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ប្លុកឆេន និងរូបូត ជាដើម។ ដូចនេះឯកឧត្តម បានលើកទឹកចិត្តជាពិសេសឱ្យសិស្ស-និស្សិត និងអ្នកជំនាញវ័យក្មេងទាំងអស់ ចូលរួមប្រកួតប្រជែងស្នាដៃបច្ចេកវិទ្យាឌីជីថលនវានុវត្តន៍យុវជនចតុមុខ ដើម្បីបង្ហាញស្នាដៃ គំនិតច្នៃប្រឌិត ព្រមទាំងយកចិត្តទុកដាក់ស្តាប់មតិយោបល់របស់វាគ្មិនដែលសុទ្ធតែមានចំណេះជំនាញខាងផ្នែកបច្ចេកវិទ្យាឌីជីថលព្រមទាំងអង្កេត និងដកស្រង់បទពិសោធក្នុងការប្រើប្រាស់បច្ចេកវិទ្យាខាងលើឱ្យអស់លទ្ធភាព និងទទួលបានលទ្ធផលជាទីគាប់ចិត្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី