SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើ «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧» អនុលោមតាមអ្វី?


តើ «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧» អនុលោមតាមអ្វី?
A+ A-

ភ្នំពេញ៖ «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧» ត្រូវបានរៀបចំឡើងអនុលោមតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ២០០៤-២០២៥ ក៏ដូចជាផែនការយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥។

ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧ ត្រូវបានរៀបចំក្នុងគោលបំណងចំនួន ៣ រួមមាន៖ ទី១. ជំរុញប្រសិទ្ធភាព និងតម្លាភាពថវិកា ទាំងកម្រិតវិភាជន៍ និងប្រតិបត្តិការសំដៅលើការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ, ទី២.ពង្រឹងភាពធន់សង្គម-សេដ្ឋកិច្ច ដែលមានលទ្ធភាពឆ្លើយតបបានរហ័សទៅនឹងវិបត្តិនាពេលអនាគត និងទី៣. ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន និងសំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០។

ក្នុងរយៈពេលមធ្យមទៅមុខសម្រាប់ឆ្នាំ២០២៥-២០២៧ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នឹងស្ថិតក្នុង និន្នាការល្អប្រសើរដោយសន្សឹមៗ ក្រោមការថមថយផលប៉ះពាល់នៃវិបត្តិ ដោយសារកត្តាចំនួន ២គឺ៖ ទី១. កត្តាខាងក្រៅ ដែលឆ្លុះបញ្ចាំងពីតម្រូវការខាងក្រៅ តាមរយៈការរំពឹងទុកនូវការងើបវិញនៃសកម្មភាពសង្គម សេដ្ឋកិច្ច និងការត្រលប់ទៅរកប្រក្រតីភាពវិញនៃអត្រាអតិផរណា ទាំងក្នុងបរិការណ៍តំបន់ និងសកល ស្របពេលដែលស្ថានភាពហិរញ្ញវត្ថុសកលមានភាពប្រសើរ។

ទី២. កត្តាខាងក្នុងដែលឆ្លុះបញ្ចាំងពីសមត្ថភាពរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថិរភាពសង្គម-សេដ្ឋកិច្ច និងការពង្រឹងភាពធន់នៃវិស័យសំខាន់ៗ ពិសេសការបន្តកសាងមូលដ្ឋានគ្រឹះ សេដ្ឋកិច្ចរឹងមាំ ប្រកបដោយបរិយាប័ន្ន សំដៅធ្វើឱ្យល្អប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច ព្រមទាំងការជំរុញ និងការអភិវឌ្ឍឌីជីថលូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិផងដែរ។ ផ្អែកតាមទស្សនវិស័យនេះ កំណើនសេដ្ឋកិច្ចជាតិរយៈពេលមធ្យម រំពឹងថានឹងសម្រេចបានក្នុងអត្រាជាមធ្យម ៦,៥% ជាមួយនឹងអត្រាអតិផរណាក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងរង្វង់ ២,៥% និងការរក្សាបាននូវស្ថិរភាព អត្រាប្តូរប្រាក់ក្នុងរង្វង់ ៤ ០៦០ រៀល/ដុល្លារអាម៉េរិក៕

ប្រភពពីសៀវភៅ៖ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី