2025-07-03
គិត បុប្ផា
2025-07-03
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នា រវាងទាហានថៃ និងកងកម្លាំងកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ថា ជាការបង្កឡើងដោយភាគីថៃ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដូច្នេះថា៖ «តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំ ត្រូវបិទការឡើងនៅម៉ោង ១៥:០០នាទីរសៀល តែនៅថ្ងៃកើតហេតុ ម៉ោង១៥:១៥នាទី ដែលកងកម្លាំងសម្របសម្រួល និងការពារទាំងអស់ បានចុះពីទីតាំងប្រាសាទរួចហើយ ក៏ស្រាប់តែមានករណីភាគីថៃ បើកឱ្យក្រុមអ្នកទេសចរជនជាតិថៃ ១០០នាក់ឡើងប្រាសាទ។ ក្នុងចំណោមភ្ញៀវ ១០០នាក់នោះ ក៏មានវត្តមានរបស់ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងដល់កម្ពុជាជាមុន ដូចការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃនោះទេ»។
លោកជំទាវ ឧត្តមសេនីយ៍ឯក បញ្ជាក់ថា វីដេអូ ដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជាព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រឡំ ពិសេសជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងរើសអើងជាតិសាសន៍ ព្រោះមិនបានឆ្លុះបញ្ចាំងរឿងរ៉ាវទាំងស្រុងនោះទេ គឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។ ដូច្នេះ កម្ពុជា អំពាវនាវឱ្យអ្នកសារព័ត៌មានថៃទាំងអស់ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើសបំភ្លៃ បំភាន់ ក្នុងចេតនាបង្កាច់បង្ខូច ឬប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះកម្ពុជា។
កម្ពុជា ឱ្យភាគីថៃ គោរពតាមកិច្ចព្រមព្រៀង ដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក ខណៈដែលកងកម្លាំងកម្ពុជា ព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី