2025-07-02
ឃី ភារៈ
2025-07-02
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឱ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អ្នកដំណើរបរទេសអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ខ្លួន តាមមធ្យោបាយចំនួន៣ រួមមាន៖ ទី១. ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail) ទី២. គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh) និងទី៣. កម្មវិធីទូរសព្ទដៃរបស់ Cambodia e-Arrival។ ការដាក់ឱ្យដំណើរការនៃប្រព័ន្ធ Cambodia v-Pass នេះ គឺដើម្បីចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី