2025-08-07
គិត បុប្ផា
2025-08-07
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រៀមរៀបចំដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលី (Investment Roadshow to Australia) ដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ២០២៥ខាងមុខ។
ក្នុងជំនួប នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដែលមាន ឯកឧត្តម Derik Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជាចូលរួម អង្គប្រជុំបានផ្លាស់ប្តូរយោបល់លើកិច្ចការចម្បងនានា ក្នុងគោលដៅធ្វើឱ្យបេសកកម្ម ដំណើរការដោយរលូន និងទទួលបាននូវប្រសិទ្ធផលខ្ពស់តាមការរំពឹងទុក។ បេសកម្មនេះ នឹងបញ្ជ្រៀបការយល់ដឹងដល់វិនិយោគិនបរទេស ឱ្យមកបណ្តាក់ទុនវិនិយោគដោយផ្ទាល់ (Foreign Direct Investment – FDI) មកកាន់កម្ពុជា ថែមមួយកម្រិតទៀត។
ដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលីនេះ គឺជាសកម្មភាពទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេស ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល នឹងដឹកនាំគណៈប្រតិភូ ព្រមទាំងវិស័យឯកជនពីកម្ពុជា ចេញទៅផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលនានា របស់កម្ពុជា។ ចំពោះបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលីខាងមុខនេះ ទទួលបានការសម្របសម្រួលពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី