2025-06-25
គន ម៉េងហុង
2025-06-25
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់បន្តអភិវឌ្ឍន៍សមត្ថភាព និងជំនាញរបស់ខ្លួនជាប្រចាំ ពិសេសចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជាទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបសម្រាប់ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុបចំនួន២០៣នាក់ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា មគ្គុទ្ទេសក៍ទាំងអស់ បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោក មកកាន់កម្ពុជា វិញ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់ មានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍ និងត្រូវតម្កល់ឧត្ដមប្រយោជន៍ជាតិ និងកិត្តិយសជាតិជាធំ ដោយត្រូវប្រតិបត្តិវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលចំនួន៥ថ្ងៃ និងធ្វើឡើងក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងនិងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបំពេញតម្រូវការទីផ្សាររបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។ ឯកឧត្តម ហួត ហាក់ បានស្នើឱ្យមានការចូលរួមផ្សព្វផ្សាយឱ្យបានស្រុះគ្នា និងទូលំទូលាយនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង តាមរយៈការផលិតមាតិកា និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី