2025-06-18
គិត បុប្ផា
2025-06-18
គិត បុប្ផា
ភ្នំពេញ៖ នៅពេលដែលអាជីវកម្ម អាចសម្រេចគោលដៅក្នុងរយៈពេលខ្លីៗជាបន្តបន្ទាប់ និងមានលំហូរសាច់ប្រាក់ល្អ ជាសញ្ញាវិជ្ជមានបង្ហាញថាអាចពង្រីកសកម្មភាពបានហើយ។ ប៉ុន្ដែ ទោះលំហូរប្រតិបត្តិការល្អប៉ុណ្ណានោះទេ ក៏នៅតែចៀសមិនផុតពីហានិភ័យច្រើន ឬតិចពេលសម្រេចចិត្តពង្រីកអាជីវកម្មផងដែរ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗមួយចំនួន ដែលសហគ្រិន គួរស្វែងយល់ឱ្យស៊ីជម្រៅពីប្រតិបត្តិការខាងក្នុង និងបរិយាកាសខាងក្រៅ មុនសម្រេចចិត្តពង្រីកអាជីវកម្ម៖
១. ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម៖ ប្រព័ន្ធគ្រប់គ្រង ជាចំណុចស្នូល នៃការពង្រឹងប្រតិបត្តិការខាងក្នុង ទាំងមនុស្ស និងផលិតផល ដែលមាន។ ប្រព័ន្ធនោះ មានរាប់បញ្ចូលទាំងការបង្កើតរចនាសម្ព័ន្ធបែងចែកការងារតួនាទីនីមួយៗ ប្រព័ន្ធពិនិត្យ និងតាមដានប្រតិបត្តិការការងារ លំហូរសាច់ប្រាក់ និងធ្វើទីផ្សារឱ្យមានប្រសិទ្ធភាព និងមានរបៀបរៀបរយល្អ។ ប្រព័ន្ធគ្រប់គ្រងល្អ ធ្វើឱ្យលំហូរការងារល្អ និងជួយបង្កើតផលិតភាពការងារខ្ពស់ជាងមុន រីឯប្រាក់ចំណូលក៏ប្រសើរដែរ។
២. គោលដៅច្បាស់លាស់៖ កំណត់សម្គាល់គោលដៅ ដែលចង់សម្រេចបានក្នុងពេលជាក់លាក់ណាមួយ ដោយបង្កើតគោលដៅរយៈពេលខ្លី ដើម្បីជាស្ពានទៅសម្រេចគោលដៅធំក្នុងរយៈពេលវែង និងងាយតាមដានពីកម្រិតនៃភាពជោគជ័យការសម្រេចគោលដៅនេះបានឆាប់។ វិធីសាស្រ្ដ SMART (specific, measurable, achievable និង time-bound) ត្រូវបានគេប្រើភាគច្រើន ដើម្បីវិភាគលើគោលដៅបែបនេះ។
៣. អភិវឌ្ឍសមត្ថភាពក្រុម៖ ក្រុមការងារ ជាជាលិកាដ៏សំខាន់នៃអាជីវកម្ម ដោយសារសមត្ថភាពធ្វើការរបស់ពួកគេ បង្ហាញពីលទ្ធភាពដែលក្រុមហ៊ុនមួយអាចបំពេញលើតម្រូវការទីផ្សារបាន។ ការអភិវឌ្ឍសមត្ថភាពបុគ្គលិក តាមការរៀនវគ្គខ្លីលើជំនាញចាំបាច់សម្រាប់សកម្មភាពអាជីវកម្ម ការផ្ដល់ព័ត៌មានសំខាន់ផ្សេងៗ និងការសាកល្បងដាក់ការងារថ្មីៗដើម្បីដឹងពីសមត្ថភាពធ្វើការ ជាជម្រើសល្អ។
៤. យកអតិថិជនជាធំ៖ អតិថិជន ជាធនធានចចម្បង នៃវត្តមានអាជីវកម្ម ដូច្នេះការគោរព និងយកចិត្តទុកដាក់លើអតិថិជន ជាការរក្សាប្រភពទ្រទ្រង់ជាកត្តាដ៏សំខាន់។ ភាគច្រើន យុទ្ធនាការទីផ្សារ តែងតែផ្ដោតលើការបំពេញសេវាកម្មល្អ ការបញ្ចុះតម្លៃ ការបន្ថែមផ្សេងៗ ដើម្បីបំពេញចិត្តអតិថិជន ទទួលបានការឆ្លើយតបវិជ្ជមាន និងបង្កើនទំនុកចិត្តដល់ក្រុមគោលដៅផ្សេងទៀត។
៥. ពង្រីកបណ្ដាញទំនាក់ទំនង៖ ការពង្រីកបណ្តាញទំនាក់ទំនង គឺជាវិធីសាស្រ្តក្នុងការប្រមូលផ្តុំក្រុមការងារ ឬអាជីវកម្មក្នុងវិស័យតែមួយ រឺដែលមានខ្សែរចង្វាក់ពាក់ពន្ធ័គ្នា។ វិធីបង្កើតបណ្ដាញទំនាក់ទំនងដែលមានប្រសិទ្ធ គឺការចូលរួមកម្មវិធីផ្សេងៗ ដែលពាក់ព័ន្ធក្នុងវិស័យនោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី