SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស រយៈពេល២ថ្ងៃ


សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស រយៈពេល២ថ្ងៃ
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត» នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស-ក្លូស្វ័រ ប្រទេសស្វីស។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១២មករា កិច្ចប្រជុំនេះ ផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត តម្លាភាព សង្គតិភាព និងគណនេយ្យភាព។ ក្នុងវេទិកានោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ«ការស្តារទំនុកចិត្តលើប្រព័ន្ធសកលលោកឡើងវិញ»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកយកប្រធានបទនេះថ្លែងក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ច ក្នុងន័យស្វែងរកវិធីសាស្ត្រឈ្នះ-ឈ្នះ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលជាក្តីបារម្ភរបស់សកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួមកិច្ចសន្ទនាដោយសន្តិវិធីក្នុងការកសាងទំនុកចិត្តទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសចូលរួមវេទិកាខាងលើសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយ ឯកឧត្តម Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ព្រមទាំង

ធុរជននៃក្រុមហ៊ុនឈានមុខមួយចំនួន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំពិភពលោក នាយកប្រតិបត្តិក្រុមហ៊ុនធំៗ ប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី