SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អង្គការ ILO ប្តេជ្ញាបន្តគាំទ្រកម្ពុជាលើការអភិវឌ្ឍវិស័យការងារសន្តិសុខសង្គម


អង្គការ ILO ប្តេជ្ញាបន្តគាំទ្រកម្ពុជាលើការអភិវឌ្ឍវិស័យការងារសន្តិសុខសង្គម
A+ A-

ភ្នំពេញ៖ អង្គការអន្តរជាតិខាងការងារ (ILO) ប្តេជ្ញាបន្តគាំទ្រកម្ពុជាលើការអភិវឌ្ឍវិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម Gilbert F. Houngbo អគ្គនាយកអង្គការ ILO ក្នុងជំនួបជាមួយ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសន្និសីទអន្ដរជាតិខាងការងារលើកទី១១៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។

ក្នុងជំនួបនោះ ឯកឧត្តម សោម ចំណាន បានអរគុណដល់អង្គការ ILO សម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាលើការអភិវឌ្ឍវិស័យការងារ តាមរយៈការអនុវត្តគម្រោង និងកម្មវិធីជាច្រើន ពិសេសកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ដែលបានរួមចំណែកក្នុងការធ្វើកំណែទម្រង់ទីផ្សារការងារ, ការលើកកម្ពស់ការងារសមរម្យប្រកបដោយបរិយាបន្នសម្រាប់យុវជន, ការអភិវឌ្ឍជំនាញ, ការពង្រីកដែននៃការគាំពារសង្គម និងការលើកកម្ពស់សមភាពយេនឌ័រ។

បន្ថែមលើនេះ ឯកឧត្តម សោម ចំណាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាតាលីករសកល ស្តីពីការងារ និងការគាំពារសង្គម និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម Gilbert F. Houngbo បានសរសើរកម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ នៃក្របខ័ណ្ឌកាតាលីករសកល ស្តីពីការងារ និងការគាំពារសង្គម ដែលបានដាក់បន្ស៊ីនូវយុទ្ធសាស្ត្រគាំពារសង្គម និងការងារ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី