SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្នុងខែកក្កដា ២០២៦ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន៣៣ មានទុនសរុបប្រមាណជាង ៥០០ លានដុល្លារ


ក្នុងខែកក្កដា ២០២៦ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន៣៣ មានទុនសរុបប្រមាណជាង ៥០០ លានដុល្លារ
A+ A-

ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន២៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៤៩៤លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៩ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត មានចំនួន១០គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៣១លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៨ពាន់កន្លែង។

សម្រាប់គម្រោងវិនិយោគដែលមានភាពលេចធ្លោក្នុងខែកក្កដា ឆ្នាំ២០២៦ រួមមាន៖

គម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងសំខាន់ៗមួយចំនួន ដូចជា គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង-ត្រី ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។ គម្រោងនេះមានទុនវិនិយោគប្រមាណ ៤១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២,៩៣៩កន្លែង។

ក្នុងវិស័យឧស្សាហកម្ម ក៏មានគម្រោងវិនិយោគអាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ គម្រោងនេះមានទុនវិនិយោគប្រមាណ ៣១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ៤០០កន្លែង។

ចំណែកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល មានគម្រោងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០មេហ្គាវ៉ាត់/១,០០០មេហ្គាវ៉ាត់ម៉ោង ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងនេះមានទុនវិនិយោគប្រមាណ ២៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៩កន្លែង។

នៅទីតាំងដដែល ក៏មានគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគប្រមាណ ៦២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២៦កន្លែង។

ដោយឡែក សម្រាប់ គម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងវិស័យឧស្សាហកម្ម មានគម្រោងបង្កើតរោងចក្រកែច្នៃរ៉ែលោហៈមិនមែនជាដែក ស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ខេត្តកោះកុង។ គម្រោងនេះមានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២០០កន្លែង។

ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការ ទាក់ទាញវិនិយោគ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី