SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កម្ពុជា គួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេពី៥ ០០០-១០ ០០០ហិកតា ដើម្បីធានាតម្រូវក្នុងស្រុក និងនាំចេញក្រៅប្រទេស


ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កម្ពុជា គួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេពី៥ ០០០-១០ ០០០ហិកតា ដើម្បីធានាតម្រូវក្នុងស្រុក និងនាំចេញក្រៅប្រទេស
ពាណិជ្ជកម្ម

2025-10-05

ទូច សូរិយា

ពាណិជ្ជកម្ម

2025-10-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើងថា កម្ពុជា គួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេយ៉ាងហោចណាស់ពី ៥ ០០០-១០ ០០០ហិកតា ដើម្បីធានាតម្រូវក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយរបស់ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សានិងសម្របសម្រួលឱ្យសមាគមកាហ្វេកម្ពុជា ដែលមានសមាជិកជា កសិករ ហាងកាហ្វេ គ្រឹស្ថានអប់រំ ដូចជា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សាលកវិទ្យាល័យភូមិន្ទកសិកម្មចំការដូងនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ទំហំនៃការនាំចូលកាហ្វេមកកម្ពុជាមានប្រមាណ ១០ ០០០តោន/ឆ្នាំ ដែលទំហំនេះត្រូវការផ្ទៃដីដាំដុះចំនួន៥ ០០០ហិកតា (ទិន្នផលប្រហែល២តោន/ហិកតា)។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានបញ្ជាក់ថា ក្នុងបរិបទដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ បានផ្តល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាពផលិតរបស់ខ្លួន ព្រោះ បញ្ហានេះ បានធ្វើឱ្យប្រជាជន មាននិន្នាការងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស ហើយការកែច្នៃផលិតផលក្នុងស្រុកក៏កើនឡើងយ៉ាងគំហុក ដែលនេះជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានទឹកចិត្តឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សហការគ្នាក្នុងការផ្តល់ឥណទានក្នុងកម្រិតអត្រាការប្រាក់សមស្រប ដល់សហគ្រាសធនតូចនិងមធ្យម ក៏ដូចជា សមាជិកសមាគមកាហ្វេកម្ពុជា ដើម្បីជំរុញផលិតកម្មក្នុងស្រុក ជាពិសេសការទទួលបានឥណទានផ្លូវការសម្រាប់ប្រើជាទុនក្នុងការបង្កើតឬពង្រីកអាជីវកម្ម និងលើកទឹកចិត្តឱ្យមានការគាំទ្រផលិតផលខ្មែរបន្ថែមទៀតផង ដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ឱ្យក្រុមហ៊ុននីលីដា ក្នុងផ្គត់ផ្គង់ជីកសិកម្ម ដែលមានគុណភាពនិងតម្លៃសមរម្យ និងលើកទឹកចិត្តឱ្យ CAPRED សិក្សាស្រាវជ្រាវជួយដល់សហគ្រាសធុនតូចនិងមធ្យមលើឧស្សហកម្មកាហ្វេ និងកែច្នៃម្ហូបអាហារ ដូចជាការកែច្នៃទឹកខ្ទិះស្វាយចន្ទី (Cashew Milk) ដែលមានលទ្ធភាពពង្រីកបរិមាណច្រើនក្នុងរយៈខ្លី ជំនួសទឹកគោបាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី