SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលសៀមរាប លើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះក្នុង «ថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»


រដ្ឋបាលសៀមរាប លើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះក្នុង «ថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»
A+ A-

ភ្នំពេញ៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តចុះឈ្មោះក្នុង «ថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីទទួលបានការកំណត់អត្តសញ្ញាណផ្លូវការនិងការគាំទ្រនានា ដែលបើកឱកាសនាំឱ្យមានភាពរីកចម្រើន។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ នៃកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លីស្តីពី សុវត្ថិភាពចំណីអាហារអនាម័យ និងវគ្គបណ្តុះបណ្តាលស្តីពី បដិសណ្ឋារកិច្ចទេសចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ ដល់អាជីវករលក់ដូរតាមរទេះចល័តតាមដងស្ទឹងសៀមរាប និងអ្នកបើករ៉ឺម៉ក ដឹកភ្ញៀវសរុបចំនួន ៣០០នាក់ កាលពីថ្ងៃទី៦ ខែមិថុនា លោក ង៉ូវ សេងកាក់ ក៏បានលើកទឹកចិត្តឱ្យអ្នកបើកបរម៉ូតូរ៉ឺម៉ក នាំគ្នាចងក្រងបង្កើតជាសមាគម ដើម្បីងាយស្រួលគ្រប់គ្រង និងជួយដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងជាយថាហេតុក្នុងអាជីវកម្មរបស់ខ្លួន។

ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលនេះ លោក ង៉ូវ សេងកាក់ ចាត់ទុកថា ជាវគ្គបណ្តុះបណ្តាលដែលមានសារសំខាន់សម្រាប់អាជីវករលក់ដូរតាមរទេះចល័ត និងអ្នកបើករ៉ឺម៉កកង់បី ដែលជាអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានយល់ពីបដិសណ្ឋារកិច្ច គុណភាពស្តង់ដារ អនាម័យប្រកបដោយសុវត្ថិភាព ដើម្បីឈានទៅការប្រកួតប្រជែងប្រកបដោយសុចរិក ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទទួលសេវាកម្មនៅខេត្តសៀមរាប។

គួរបញ្ជាក់ថា ការចុះឈ្មោះក្នុង «ថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះ ជាគោលការណ៍ ស្ម័គ្រចិត្ត ដោយមិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី