SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យធនាគារពិភពលោក ផ្តល់ការប្រាក់ទាបដល់កសិករ និងសហគមន៍ចិញ្ចឹមត្រី ដើម្បីពង្រឹងអាជីវកម្ម


រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យធនាគារពិភពលោក ផ្តល់ការប្រាក់ទាបដល់កសិករ និងសហគមន៍ចិញ្ចឹមត្រី ដើម្បីពង្រឹងអាជីវកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-10

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-10

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យក្រុមការងារធនាគារពិភពលោក (World Bank) ផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគមន៍ចិញ្ចឹមត្រី ដើម្បីពង្រឹងអាជីវកម្ម ឱ្យមានភាពរឹងមាំ និងមានលទ្ធភាពសងត្រលប់ទៅវិញ។

ក្នុងជំនួបជាមួយក្រុមការងារធនាគារ World Bank ឯកឧត្តម ឌិត ទីណា ក៏បានណែនាំឱ្យក្រុមការងារសិក្សាលើហេដ្ឋារចនាសម្ព័ន្ធ ដោយពិនិត្យលទ្ធភាពប្រើប្រាស់ថាមពលកកើតឡើងវិញ និងការប្រើប្រាស់ថាមពលសូឡា ដែលអាចជួយកាត់បន្ថយការចំណាយ ទៅតាមសហគមន៍ចិញ្ចឹមត្រី ព្រមទាំងការប្រើប្រាស់ទឹកក្នុងការផ្លាស់ប្តូរផងដែរ។

ក្នុងជំនួប នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានណែនាំបន្ថែមឱ្យក្រុមការងារសិក្សាដោយផ្តោតលើការអភិវឌ្ឍវារីវប្បកម្មឱ្យមានភាពចំណេញ មានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ និងមានការវិនិយោគពីវិស័យឯកជន ដើម្បីជួយដល់ការចិញ្ចឹមត្រីក្នុងស្រុក និងសហគមន៍ចិញ្ចឹមត្រី។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានលើកឡើងពីសារសំខាន់នៃការសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចពូជត្រី ដែលជាតម្រូវការចាំបាច់ និងមានភាពចំណេញក្នុងទីផ្សារ ពិសេសជំរុញខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការចិញ្ចឹមរហូតដល់ទីផ្សារនាំចេញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី