2025-06-21
ទូច សូរិយា
2025-06-21
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការរៀបចំផែនការ និងការកំណត់គោលដៅអាជីពឱ្យបានច្បាស់លាស់ គឺដើម្បីពង្រឹងការប្រកួតប្រជែងក្នុងទីផ្សារការងារ និងការអភិវឌ្ឍអាជីពយូរអង្វែង។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា» នៅស្រុកសន្ទុក ខេត្តកំពង់ធំ លោកជំទាវបណ្ឌិត ជា សិរី បានផ្តាំផ្ញើសិស្សានុសិស្សឱ្យជ្រើសរើសជំនាញសិក្សាដែលស័ក្តិសមនឹងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារការងារជាក់ស្តែង។
គួរបញ្ជាក់ថា សិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធីនេះ ក៏ទទួលបានសៀវភៅកម្រងសំណួរសម្រាប់ជាជំនួយក្នុងការស្វែងយល់ពីខ្លួនឯង ព្រមទាំងបទពិសោធល្អៗអំពីការសិក្សាពីក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា ដែលធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសថែមទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី