2025-06-13
ឃី ភារៈ
2025-06-13
ឃី ភារៈ
ភ្នំពេញ៖ ការដាក់ចេញនូវផែនការអភិវឌ្ឍន៍ «ទេសចរណ៍មូស្លីម៥ឆ្នាំ ២០២៣-២០២៧» នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញទេសចរណ៍មូស្លីម ឱ្យមានការកើនឡើងបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍ និងធ្វើពិពិធកម្មគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែច្រើន ដើម្បីប្រើប្រាស់ប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ។
កម្ពុជា គឺជាប្រទេសមួយដែលត្រូវបានបណ្តាប្រទេសឥស្លាមនានាកោតសរសើរ និងវាយតម្លៃខ្ពស់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលសកម្មភាពទាំងនេះ ជាកាលានុវត្តភាពថ្មីមួយទៀត ក្នុងការនាំកម្ពុជាទៅផ្សព្វផ្សាយបន្ថែម គឺទៅកាន់គោលដៅនៃបណ្តាប្រទេសឥស្លាមផងដែរ។ ការអភិវឌ្ឍទេសចរណ៍មូស្លីម ត្រូវបានពឹងផ្អែកជាមូលដ្ឋានក្នុងការរៀបចំការអនុវត្តនូវផែនការសកម្មភាព ដែលបានដាក់ចេញ ជាទិសដៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម។
បន្ថែមពីនេះ ការអភិវឌ្ឍទីផ្សារទេសចរណ៍មូស្លីមឱ្យកាន់តែល្អប្រសើរ គឺតម្រូវឱ្យមានយន្តការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃដ៏មានប្រសិទ្ធភាព ដើម្បីសម្រេចបានផែនការសកម្មភាពនីមួយៗ ក្នុងនោះក៏ទាមទារឱ្យមានការចូលរួមពីផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធនានាផងដែរ។ ក្រសួងទេសចរណ៍ ជាអ្នកត្រួតពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផលឱ្យមានប្រសិទ្ធភាពនៃការអនុវត្ត ផែនការសកម្មភាពនីមួយៗ ព្រមទាំងដាក់ចេញនូវវិធានការនានាដើម្បីអនុវត្តបន្ត៕
ប្រភពពី៖ ផែនការអភិវឌ្ឍទេសចរណ៍មូស្លីម ៥ឆ្នាំ ២០២៣-២០២៧
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី