2025-06-13
គិត បុប្ផា
2025-06-13
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា មិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ ហើយកម្ពុជា មានបន្ទាត់ក្រហម ដែលមិនត្រូវបំពានជាដាច់ខាត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្រោយកើតមានស្ថានភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
បច្ចុប្បន្ន ជម្លោះរវាងកម្ពុជា និងកម្ពុជា វិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹង។ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ដូច្នេះថា៖ «ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជនជាធំ»។
សម្រាប់ ឯកឧត្តម ហ៊ុន ម៉ានី កម្ពុជា មិនអាចនៅស្ងៀមចំពោះការប្រមាថ ដែលមិនសមរម្យមកលើជាតិសាសន៍ ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។ «ជាការពិតណាស់ កម្ពុជា ធ្លាប់ធ្លាក់ក្នុងអន្លង់នៃវិនាសកម្ម ប៉ុន្តែបានខិតខំប្រឹងប្រែងងើបឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីមិត្តគ្រប់ទិសទី ហើយគ្រប់កាលៈទេសៈ បើយើងមិនប្រកាន់ជំហរ និងទស្សនៈរឹងមាំនោះទេ ក៏គ្មានសមិទ្ធផលណាអាចកើតមានឡើងបាន ដូចបច្ចុប្បន្ននេះឡើយ»។ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងដូច្នេះ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
បើតាមការយល់ឃើញរបស់ ឯកឧត្តម ហ៊ុន ម៉ានី កូនខ្មែរគ្រប់រូប ជាផ្នែកនៃខឿនការពារជាតិ ដែលត្រូវរួមការពារ បូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ កិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរ។ ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ថា ស្មារតី សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់ពលរដ្ឋខ្មែរម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធនាពេលនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី