2025-06-12
ឃី ភារៈ
2025-06-12
ឃី ភារៈ
ភ្នំពេញ៖ រដ្ឋាភិបាល កំពុងគិតគូរលើការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីត្រៀមខ្លួនឈោងចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងការចូលរួមជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ដើម្បីបង្កើតចន្ទល់ថ្មីៗ នៃកំណើន និងការធ្វើបរិវត្តកម្មឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ដូចជា ការកែច្នៃ ការផលិតអេឡិចត្រូនិក ការផ្តុំនិងការដំឡើងយានយន្ត និងឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែគ្រឿងអេឡិចត្រូនិកកាន់តែទំនើប។
ការជំរុញក្នុងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ពិសេសការសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ផងដែរ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យ យានយន្តអគ្គិសនី២០២៤-២០៣០» ដែលរំពឹងថា នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់និង ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗដ៏រឹងមាំនៃសង្គម សេដ្ឋកិច្ចកម្ពុជា។
គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ក៏បានដាក់ចេញនូវកញ្ចប់វិធានការមុតស្រួច និងជាក់លាក់ ពិសេសផ្តោតលើទិដ្ឋភាពគន្លឹះដែលមានជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់នៃគ្រឿងបង្គំ ការរៀបចំយន្តការលើកទឹកចិត្ត ការបញ្ជាបការយល់ដឹងដល់អ្នកប្រើប្រាស់ និងការគ្រប់គ្រងសំណល់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា បាជំរុឱ្យក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ត្រូវបន្តចូលរួមអនុវត្តបណ្តាវិធានការដែលមានចែង ប្រកបដោយស្មារតី ទទួលខុសត្រូវ និងកិច្ចសហការខ្ពស់ ក្នុងគោលដៅធានាសម្រេចបានជោគជ័យនិងលទ្ធផលជាក់ស្តែង តាមការរំពឹងទុក៕
ប្រភពពីឯកសា៖ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យ យានយន្តអគ្គិសនី២០២៤-២០៣០
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី