2025-06-10
ទូច សូរិយា
2025-06-10
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Buddy Cash Global Co., Ltd. នឹងនាំមកនូវម៉ាស៊ីន Buddy Cash (Money Exchange) ដ៏ទំនើប និងលើកដំបូងបង្អស់នៅអាស៊ាន ដើម្បីជួយសម្រូលដល់ការទូទាត់ និងប្រើប្រាស់សាច់ប្រាក់របស់អ្នកទេសចរអន្តរជាតិពីគ្រប់ប្រទេសលើពិភពលោកដែលមកទស្សនាកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Kim Gi Soo ប្រធានក្រុមហ៊ុន Buddy Cash Global Co., Ltd. កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Kim Gi Soo បានបន្តថា ម៉ាស៊ីន Buddy Cash (Money Exchange) នេះ គឺជាសេវាកម្មទេសចរណ៍ប្រកបដោយនវានុវត្ត និងជាតម្លៃបន្ថែម។ ជាមួយគ្នានេះ លោក Kim Gi Soo ក៏បានស្នើសុំកិច្ចគាំទ្រពី ឯកឧត្តមឯកឧត្តម ហួត ហាក់ លើគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើវិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី