SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ជា សិរី ជំរុញឱ្យក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងផលិតកម្មកែច្នៃនានា


លោកជំទាវបណ្ឌិត ជា សិរី ជំរុញឱ្យក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងផលិតកម្មកែច្នៃនានា
ធនាគារ-ហិរញ្ញវត្ថុ

2025-11-18

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-11-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប នៃប្រទេសម៉ាឡេស៊ី បន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងផលិតកម្មកែច្នៃនានា។ ការលើកទឹកចិត្តរបស់លោកជំទាវបណ្ឌិត ជា សិរី គឺធ្វើឡើងក្នុងជំនួបជាមួយលោក Nurjesmi bin Mohd Nashir នាយកគ្រប់គ្រងសាជីវកម្ម និង លោក Danny Quah Boon Leng នាយកគ្រប់គ្រងអាជីវកម្មអន្តរជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក Danny Quah Boon Leng បានលើកឡើងថា​ ភាគទុនិកក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប បានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកប្រតិបត្តិការនៅកម្ពុជាថែមទៀត តាមរយៈប្រតិបត្តិការ ធនាគារ អ អេច ប៊ី (ខេមបូឌា) និងបន្តចូលរួមលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យធនាគារ។

លោក Danny Quah Boon Leng ក៏បានបង្ហាញពីវឌ្ឍនភាពប្រតិបត្តិការរបស់ ធនាគារអ អេច ប៊ី (ខេមបូឌា) នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងបានលើកសរសើរពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការរីកចម្រើននៃប្រព័ន្ធទូទាត់បាគងផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី