2025-06-08
ឃី ភារៈ
2025-06-08
ឃី ភារៈ
ភ្នំពេញ៖ ដើម្បីសម្រេចតាមចក្ខុវិស័យ និងបំណងក្នុងការកំណត់យក «ខេត្តសៀមរាប» ជាគោលដៅទេសចរណ៍ចម្បងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រកបដោយគុណភាពឆ្ពោះ នៅឆ្នាំ២០៣៥ រាជរដ្ឋាភិបាលកម្ពុជាបានកសាងបទប្បញ្ញត្តិ និងនីតិវិធីគ្រប់គ្រង សម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍ អាទិភាពមួយចំនួនដូចជា៖ តំបន់ឧទ្យាន ជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន, តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប និងតំបន់បឹងទន្លេសាប។
បន្ថែមលើនេះ សម្រាប់តំបន់ទេសចរណ៍សៀមរាបថ្មី រាជរដ្ឋាភិបាលបានជំរុញឱ្យមានយន្តការគ្រប់គ្រងច្បាស់លាស់ក្រោមទម្រង់ នៃអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍រៀងៗខ្លួន អមជាមួយការគាំទ្រវិនិយោគសាធារណៈ និងឯកជន ព្រមទាំងផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ និងការសម្របសម្រួលចាំបាច់នានាដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធដោយហេតុថាវិស័យ ទេសចរណ៍មានលក្ខណៈអន្តរវិស័យ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្តល់អាទិភាព ដល់ការដាក់ឱ្យអនុវត្តជាក់ស្តែង នូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ «វិស័យទេសចរណ៍ជា មាសបៃតង» យ៉ាងពិតប្រាកដ និងជាវិស័យដែលចូលរួមដល់ការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០៕
ប្រភពពីសៀវភៅ៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី