2025-09-15
ឃី ភារៈ
2025-09-15
ឃី ភារៈ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងគាំទ្រយ៉ាងពេញទំហឹងដល់បងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស ក្នុងការផ្ដល់ឱ្យមានការងារសមរម្យមួយក្នុងស្រុក ដើម្បីរក្សាបាននូវស្ថិរភាពជីវភាព និងការរស់នៅដោយមានសេរីភាព។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនឱកាសការងារជូនបងប្អូនរបស់យើងបានកាន់តែច្រើន SDF កំពុងដាក់ដំណើរការកម្មវិធីថ្មីមួយ គឺ កម្មវិធី “ជំនាញខ្ញុំ ការងារខ្ញុំ” ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍជំនាញ ទាំងជំនាញបច្ចេកទេស និងជំនាញទន់ ជូនបងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស ទាំងសម្រាប់វគ្គមុនចូលបម្រើការងារ (រៀន ហើយធ្វើការ) និងវគ្គអភិវឌ្ឍន៍ជំនាញបន្ថែមកំឡុងពេលបម្រើការងារ (ធ្វើការផង រៀនផង) ដើម្បីធានាថាគាត់នឹងមានជំនាញច្បាស់លាស់ក្នុងការចាប់យកឱកាសការងារក្នុងស្រុក និងបម្រើការងារជូនម្ចាស់រោងចក្រ-សហគ្រាស ប្រកបដោយគុណភាព ក៏ដូចជាបង្កើនទំនុកចិត្តជូនម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត ក្នុងការផ្តល់ការងារជូនបងប្អូនយើង ប្រកបដោយទំនុកចិត្ត។
កម្មវិធី ជំនាញខ្ញុំ ការងារខ្ញុំនឹងដាក់ដំណើរការសាកល្បងរយៈពេល១២ខែ គិតចាប់ពី ខែកញ្ញា ឆ្នាំ២០២៥ ដល់ ខែកញ្ញា ឆ្នាំ២០២៦ ដោយផ្តោតលើបងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស ទាំងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ ប៉ុន្តែខ្វះជំនាញដែលត្រូវការដោយរោងចក្រ-សហគ្រាស និងបងប្អូនដែលកំពុងបម្រើការងារជូនរោងចក្រ-សហគ្រាស ប៉ុន្តែត្រូវការអភិវឌ្ឍជំនាញបន្ថែម។ រីឯម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត និងពីគ្រប់វិស័យទាំងអស់ ដែលផ្តល់ឱកាសការងារជូនបងប្អូនដែល កំពុងស្វែងរកការងារធ្វើក្រោយត្រឡប់ពីក្រៅប្រទេស រួមទាំងគ្រឹះស្ថានបណ្ដុះបណ្ដាល និងភ្នាក់ងារជ្រើសរើសបុគ្គលិក សុទ្ធតែត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងកម្មវិធី ជំនាញខ្ញុំ ការងារខ្ញុំដែលនឹងទទួលបានការគាំទ្រនូវកញ្ចប់ថវិកាបដិភាគពី SDF ក្នុងការបណ្ដុះបណ្ដាលជំនាញ។
ដោយឡែកសម្រាប់បងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស ដែលមានបំណងចង់ប្រកបអាជីវកម្ម ឬមុខរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) SDF នឹងណែនាំនូវកម្មវិធី ប័ណ្ណជំនាញ (Skills Voucher) ដែលជាកម្មវិធីថ្មីមួយបន្ថែមទៀត រៀបចំឡើងសម្រាប់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងដាក់ដំណើរការក្នុង ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
គិតមកដល់បច្ចុប្បន្ន មានពលករចំណាកស្រុកប្រមាណជិត ១លាននាក់ បានវិលត្រឡប់មកពីក្រៅប្រទេសវិញ ហើយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាននិង កំពុងខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការស្វែងរកការងារក្នុងប្រទេសជូនបងប្អូនធ្វើ។ ហេតុនេះ បងប្អូនដែលកំពុងស្វែងរកការងារធ្វើ សូមទំនាក់ទំនងទៅកាន់ NEA តាមរយៈទូរស័ព្ទឥតគិតប្រាក់ លេខ ១២៩៧ ដើម្បីប្រឹក្សាពីការស្វែងរកការងារធ្វើនៅក្នុងប្រទេស។ ដោយឡែក សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក៏អាចជួយសម្របសម្រួលក្នុងការស្វែងរកការងារជូនបងប្អូនបានដែរ ដោយគ្រាន់តែទំនាក់ទំនងទៅកាន់លេខ ០១២ ៦៣៤ ០៧៧ / ០២៣ ២៣០ ០២២ / ០២៣ ២៣០ ០២៣។
សម្រាប់ម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត និងពីគ្រប់វិស័យទាំងអស់ រួមទាំងគ្រឹះស្ថានបណ្ដុះបណ្ដាល និងភ្នាក់ងារជ្រើសរើសបុគ្គលិក ដែលមានតម្រូវការអភិវឌ្ឍជំនាញជូនបងប្អូនទើបត្រឡប់ពីក្រៅប្រទេស សូមទំនាក់ទំនង SDF តាមរយៈ ទូរស័ព្ទលេខ ០៧៧ ៣៦៥ ២៩៤ / ០២៣ ៩០១ ៥៨៣ ឬសម្រាប់ព័ត៌មានបន្ថែម អំពី SDF៖ https://s.mtrbio.com/skills-development-fund
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី