SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់អាហារូបករណ៍ចំនួន ២,៤ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ


វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់អាហារូបករណ៍ចំនួន ២,៤ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ
A+ A-

ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប ផ្ដល់អាហារូបករណ៍ ១០០% ចំនួន២,៤០០កន្លែង សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សម្រាប់អាហារូបករណ៍ទាំង ២,៤០០កន្លែងនេះ ត្រូវបានបែងចែកទៅតាមមុខជំនាញ ដែលសុទ្ធតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ រួមមាន៖ ជំនាញបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៤៨០នាក់, ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ៤៨០នាក់ ,ជំនាញថែទាំ និងជួសជុលរថយន្ត ៤២០នាក់ ,ជំនាញធុរកិច្ចភេសជ្ជៈ ៣០០នាក់, ជំនាញផលិតនំ ៣០០នាក់, ជំនាញការងារកំបោរ ១៨០នាក់, ជំនាញដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព ១២០នាក់, ជំនាញសេវាកម្មកុំព្យូទ័រ ៦០នាក់ និងជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ៦០នាក់។

សម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើ ដែលចាប់អារម្មណ៍អាចដាក់ពាក្យមកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងតាមបណ្ដោយមហាវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬទាក់ទងតាមរយៈទូរសព្ទលេខ៖ ០៨៧ ៥២៧ ៨៧៦ / ០៧៧ ៤៨៩ ៣៩៨ / ០៩៧ ៣៧២ ១៦២៧។ ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះ ក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃដូចគ្នា ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី