2025-05-23
គិត បុប្ផា
2025-05-23
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ១,១៨២,៦៥៨ដុល្លារ ដល់គម្រោងចំនួន២ ដែលជាជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ថវិកាទាំងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំកម្ពុជា។
ថវិកាសរុបចំនួន ១,១៨២,៦៥៨ដុល្លារ នេះ ត្រូវបានផ្តល់ចំនួន ៦១៨,០៨៦ដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយ ដែលមានគុណភាពរយៈពេលបួនឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ឆ្នាំទី៣ ដោយអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG)។ ចំណែកថវិកាចំនួន ៥៦៤,៥៧២ដុល្លារ គឺសម្រាប់ជួយកុមារ និងយុវជន ដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ ដោយអង្គការកុមារឥតព្រំដែន។
ពាក់ព័ន្ធនឹងជំនួយឥតសំណងទាំងនេះដែរ ឯកអគ្គរាជទូត អ៊ូអិណុ រំពឹងថា នឹងលើកកម្ពស់សុវត្ថិភាពប្រជាជន ក៏ដូចជាគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី