2025-05-17
គន ម៉េងហុង
2025-05-17
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត Ram Madhav ប្រធានមូលនិធិឥណ្ឌា (India Foundation) ប្តេជ្ញាចិត្តជំរុញទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនឥណ្ឌា កម្ពុជា និងអាស៊ាន។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត Ram Madhav បានលើកឡើងអំពីគំនិតផ្តួចផ្តើមរបស់មូលនិធិឥណ្ឌា ក្នុងការសហការជាមួយស្ថាប័នកម្ពុជា ដើម្បីរៀបចំវេទិកាកិច្ចសន្ទនាអន្តរជាតិស្តីពី ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ព្រមទាំងរវាងឥណ្ឌានិងអាស៊ាន ផងដែរ។
វេទិកាកិច្ចសន្ទនាអន្តរជាតិស្តីពី ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា និងរវាងឥណ្ឌានិងអាស៊ាន នេះនឹងផ្តោតលើបញ្ហាសំខាន់ៗដូចជា ទេសចរណ៍ សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង បានបង្ហាញនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់មូលនិធិឥណ្ឌា នេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការបរទេស កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី