2025-05-13
ទូច សូរិយា
2025-05-13
ទូច សូរិយា
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងពង្រីកបន្ថែមទីតាំងវិនិយោគថ្មីចំនួន ១គម្រោង ដែលមានទុនវិនិយោគចំនួន ៣១៨លានដុល្លារ និងអាចបង្កើតការងារបាន ៧,៣ពាន់កន្លែង។
គម្រោងចំនួន ១៣នេះ ដែលសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នេះ មានដូចជា៖ គម្រោងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង ដែលផលិតឧបករណ៍ហ្គេម, ផលិតសម្ភារពីប្លាស្ទិកនិងលោហធាតុ, សម្ភារសម្រាប់សម្អាតនិងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ, ផលិតសម្ភារជាង, សម្ភារផ្ទះបាយនិងគ្រឿងបន្ទាប់បន្សំពីលោហៈ, ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអនាម័យគ្រប់ប្រភេទ, ផ្គុំដំទ្បើងសម្ភារលម្អក្នុងផ្ទះ គ្រឿងអគ្គិសនី និងគ្រឿងបន្ទាប់បន្សំគ្រប់ប្រភេទ, ផលិត និងដំទ្បើងសម្ភារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងឧបករណ៍កម្ចាត់សត្វល្អិតពីប្លាស្ទិក, ខារ និងជ្រលក់ពណ៌អំបោះ, ផលិតសម្ភារសម្រាប់បន្ទប់ទឹកនិងផ្ទះបាយធ្វើពីប្លាស្ទិក, ផលិតឧបករណ៍ចម្អិនអាហារនិងកម្តៅអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, និងផ្គុំដំទ្បើងឧបករណ៍កម្តៅទឹកគ្រប់ប្រភេទ។
គម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ១គម្រោង អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់ និងគម្រោងពង្រីកបន្ថែមទីតាំងវិនិយោគថ្មីចំនួន ១គម្រោង ដែលជាគម្រោងអាជីវកម្មរ៉ែដែក នៅខេត្តកំពត។ គម្រោងវិនិយោគចំនួន ១៣ខាងលើនេះ បានបោះទីតាំងនៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី