SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពន្ធដារ បើកវគ្គបណ្តុះបណ្តាល «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ»


ពន្ធដារ បើកវគ្គបណ្តុះបណ្តាល «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ»
ធនាគារ-ហិរញ្ញវត្ថុ

2025-05-13

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-05-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ដល់អ្នកជាប់ពន្ធ អភិបាល បណ្ណាធិការ ឬនាយកក្រុមហ៊ុនភ្នាក់ងារសេវាកម្មពន្ធដារ និងសាធារណជន ដើម្បីឱ្យសិក្ខាកាម អាចដាក់ពាក្យស្នើសុំ លិខិតរដ្ឋបាល និងឯកសារផ្សេងៗ។

សិក្ខាកាម ដែលបញ្ចប់វគ្គបណ្តុះបណ្តាល នឹងអាចដាក់ពាក្យស្នើសុំ លិខិតរដ្ឋបាល និងឯកសារផ្សេងៗ ដូចជា៖ ពាក្យស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស, ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ, ពាក្យស្នើសុំតវ៉ាលើការកំណត់ពន្ធឡើងវិញ, ពាក្យស្នើសុំទូទាត់ប្រាក់ពន្ធជាដំណាក់កាល, ពាក្យស្នើសុំវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតផ្សេងៗ និងពាក្យស្នើសុំ លិខិតរដ្ឋបាល និងឯកសារផ្សេងៗជាដើម។

ចំពោះសាធារណជន ដែលចង់ចូលរួមក្នុងវគ្គបណ្តុះបណ្តាល ធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៣០-១១:៣០ និង ២:០០-០៥:០០ល្ងាច នៅសាលាជាតិពន្ធដារនេះ អាចចុះឈ្មោះ និងបង់ថ្លៃសិក្សាតាមរយៈប្រព័ន្ធគ្រប់គ្រងការសិក្សាពន្ធដារ នៅគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh/km/e-service ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី