SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ និងក្រសួងអបរំ ណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ ប្រើប្រាស់ «ប្រាក់រៀល» ក្នុងការទូទាត់ថ្លៃសិក្សា


ធនាគារជាតិ និងក្រសួងអបរំ ណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ ប្រើប្រាស់ «ប្រាក់រៀល» ក្នុងការទូទាត់ថ្លៃសិក្សា
A+ A-

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយធនាគារជាតិនៃកម្ពុជា ណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលស្ថិតនៅក្រោមចំណុះក្រសួងអប់រំ ប្រើប្រាស់ «ប្រាក់រៀល» ក្នុងការទូទាត់ថ្លៃសិក្សា និងសេវាផ្សេងៗ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។

តាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ រួមជាមួយ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានណែនាំដល់គ្រប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវពិនិត្យលទ្ធភាពបើកគណនីប្រាក់បញ្ញើ គណនីទូទាត់សងប្រាក់ជាប្រាក់រៀល និងបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារជូនដល់គ្រប់បុគ្គលិកអប់រំរួមមាន បុគ្គលិកពេញម៉ោង បុគ្គលិកកិច្ចសន្យានិងបុគ្គលិកវេលាកាល ទាំងជនជាតិកម្ពុជា និងបរទេស។

បន្ថែមលើនេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀល ជារូបិយប័ណ្ណចម្បងលើការកំណត់តម្លៃ។ សម្រាប់តម្លៃជារូបិយប័ណ្ណបរទេស អាចគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការ មួយវិញទៀតសម្រាប់ការរៀបចំយន្តការសម្របសម្រួល និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតាឬ អ្នកអាណាព្យាបាលរបស់សិស្ស និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើប្រតិបត្តិការទូទាត់ទៅគណនីធនាគារ ជាប្រាក់រៀលក្នុងសកម្មភាពដូចជា ការបង់ថ្លៃសិក្សា និងសេវាទូទាត់ផ្សេងៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី